គួរយល់ដឹង

ល្បិចឆបោកដើមឆ្នាំ២០១២

បច្ចុប្បន្ននេះ ការឆបោកបន្លំកាន់តែសាហាវគួរអោយខ្លាច ហើយមិនរើសទីកន្លែងទៀត សូម្បី
តែក្នុងសាកលវិទ្យាល័យក៏អាចកើតមានបានដែរ! កាលពីវេលាម៉ោងប្រមាណ៣និង១៥នាទី
រសៀល (ថ្ងៃទី៣១ ខែធ្នូរ ឆ្នាំ២០១១) មានបុរសប្លែកមុខម្នាក់បានចូលមក លួងលោមនិសិ្សត ឲ្យចូលរួមបរិច្ឆាគលុយខ្លះដើម្បីគាត់អាចជិះម៉ូតូឌុប ទោផ្ទះវិញបាន។ មិនដឹងថាមុនម៉ោង
៣ និង ១៥នាទីនោះគាត់បោកប្រាស់និស្សិតអស់ប៉ុន្មាននាក់ហើយនោះទេ។

លុះពេលកើតហេតុ បុរសឆបោកម្នាក់នោះបានចូលមក ទំនាក់ទំនងដោយប្រើប្រាស់ភាសា
អង់គ្លេសជាមួយខ្ញុំ (និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ) ដោយប្រាប់ថា គាត់មកដើម្បី
Apply ជាគ្រូភាសាអង់គ្លេសនៅទីនេះ (សាកលវិទ្យាល័យភូមិន្ទភ្នំពេញ) ហើយគាត់មកពី
ប្រទេសម៉ាឡេស៊ី។ គាត់បានសុំខ្ចីលុយរបស់ខ្ញុំ ២ដុល្លា ខ្ញុំបានឲ្យគាត់ ១០,០០០រៀល
ពេលនោះ ខ្ញុំអត់បានសង្ស័យទេ។ ប្រហែល២នាទីបន្ទាប់ គាត់សុំខ្ចីថែម ១០,០០០រៀល
ទៀតដើម្បីញ៉ាំបាយ ពេលនោះទើបខ្ញុំចាប់ផ្តើមសង្យ័យ ហើយខ្ញុំបានបដិសេធ តែគាត់
ថាពេលនេះ គាត់ឃ្លានខ្លាំងណាស់ ដើម្បីបញ្ចប់រឿងខ្ញុំឲ្យគាត់ថែម ១ដុល្លាទៀត។ រួចខ្ញុំ
ក៏បែកពីគាត់ ហើយខ្ញុំរត់សំដៅទៅជាន់ទីមួយយ៉ាងលឿន ដើម្បីតាមមើលគាត់ ព្រោះ
ខ្ញុំមិនទុកចិត្ត។ រំពេច់នោះ ស្រាប់តែគាត់ចាប់ដើរទៅក្បែរដើមឈើមួយដើម ដែលមាន
ឡានព័ទ្ធជុំវិញ។ ខណៈនោះខ្ញុំឃើញគាត់ដកលុយមួយបាច់ចេញមករាប់ ទើបធ្វើឲ្យខ្ញុំ
ស្រឡាំងកាំង រត់រកគ្រូនិងមិត្តភកិ្តឲ្យជួយ។ ខ្ញុំបានរត់បន្តទៅប្រាប់សន្តិសុខនៅខាងក្រោម
អគារ ដើម្បីឃាត់ខ្លួនបុរសប្លែកមុខនោះ។ សន្តិសុខចាប់បានខណៈពេលដែលជននោះ
កំពុងព្យាយាមបោកនិសិ្សតនារីម្នាក់បន្ទាប់ទៀត ហើយបញ្ចូនទៅការិយាល័យរដ្ឋបាន
ដើម្បីសាកសួរ។

ខ្ញុំសូមផ្តាំដល់មិត្តៗទាំងអស់ គួរមានការប្រុងប្រយ័ត្នឲ្យបានម៉ត់ចត់ ចៀសវាងជួបនូវ
ការបោកប្រាស់ដ៏គួរឲ្យចង់សើចបែបនោះទៀត។

សរសេរដោយនិស្សិត ក.ញ

ប្រទេសកម្ពុជាគឺជាប្រទេសដែលខ្ជិល ជាងគេលើពិភពលោក

នេះជាអត្ថបទដែលទទួលពីប្រិយមិត្តអ្នកអាន បានផ្ញើរមកកាន់គេហទំព័រ Camnews ដែល
បាន បង្ហាញទស្សនៈ ដែលនិយាយថា ប្រទេសកម្ពុជាគឺជាប្រទេសដែលខ្ជិលជាងគេលើ
ពិភពលោក។

ក្នុងនាមខ្ញុំជាខ្មែរ ខ្ញុំមានការឈឺចាប់យ៉ាងខ្លាំង នៅពេលដែលឃើញអត្ថបទនេះ សរសេរ
គ្មានការពិតទាល់តែសោះ។ ខ្ញុំមិនដឹងថាអ្នកសរសេរនេះមានគំនិតយ៉ាងម៉េចនោះទេ។
ខាងក្រោមនេះជាការសង្ខេបរបស់ខ្ញុំ អ្នកអានទាំងអស់គ្នាមានគំនិតយ៉ាងណាដែរ ចំពោះ
អ្នកដែរសរសេរអត្ថបទនេះឡើង។

យោងទៅតាមគេហទំព័រwww.travelingmark.com ចុះផ្សាយថ្ងៃទី10 ខែមិថុនាឆ្នាំ 2010
បាននិយាយថា ប្រទេសកម្ពុជាគឺជាប្រទេសដែលខ្ជិលជាងគេលើពិភពលោកនៅពេល
ដែលប្រទេសមួយ ក្លាយទៅជាប្រទេស ដែលខ្ជិលជាងគេក្នុងពិភពលោកយើងមានរឿង
ខ្លះដែលត្រូវនិយាយ។ មនុស្សភាគច្រើនបាននិយាយថាការមិនធ្វើអ្វីជាការខ្ជិល ច្រអូស។
សំរាប់ខ្ញុំ៖ នៅពេលដែលបំពេញការងារចប់ ហើយសំរាកនៅពេល ទំនេរ គឺមិនមែន ជាភាព
ខ្ជិលច្រអូសឡើយ ផ្ទុយមកវិញមនុស្ស ដែលមិនបានបំពេញ ការងាររបស់ខ្លួន ហើយបែរជា
ចំនាយពេលរបស់ខ្លួនជាមួយនឹងពូកម៉ូតូដ៏ទន់របស់ពួកគេទៅវិញនេះទើបគេ ហៅថាភាព
ខ្ជិលច្រអូស។ នេះជាហេតុ ដែលធ្វើអោយប្រទេសកម្ពុជា គឺជាប្រទេសដែលខ្ជិល ជាងគេ
នៅលើពិភពលោក។ គ្រប់ពេល និងគ្រប់ទីកន្លែងដែល លោកអ្នកទៅអ្នកនឹងឃើញ មនុស្ស
រាប់រយនាក់ គ្រប់វ័យមានភាពខ្ជិលច្រអូស នៅតាម ដងផ្លូវគ្មានធ្វើអ្វីទាំងអស់ក្រៅ ពីទុកពេល
ឥតប្រយោជន៍។

ប្រវត្តិប្រទេសកម្ពុជា ប្រទេសដែលខ្ជិលជាងគេនៅលើពិភពលោក
ខុសគ្នាស្រឡះ នៅពេលដែលបានទៅលេងប្រាសាទអង្គរវត្ត នោះអ្នកនឹងឃើញ ការសាង
សង់ដ៏មហិមា ដែលមនុស្សយុគសម័យអង្គរ មានសមត្ថភាពបានកសាងឡើង។ តើអាច
ទៅរួចទេដែលប្រទេសដែលខ្ជិលជាងគេក្នុងពិភពលោក អាចសាងសង់នូវប្រាសាទ ដ៏
មហិមា ដែលធំជាងគេនៅលើពិភពលោក? ជាក់ស្តែងប្រទេសកម្ពុជា កាលពីសហវត្ស
មុន គឺខុសគ្នាពីប្រទេសកម្ពុជាបច្ចុប្បន្ន លើកលែងតែទំនៀមទំលាប់អំពើហឹង្សា ដែល
មាន តាំងពីមុនមក។
អាណាចក្រដួលរលំ ប្រជាជនក៏ដូលរលំដែរ។ប្រជាជនដែលធ្លាប់តែកសាងនូវប្រាសាទ
ហើយកសាង ឡើងដោយមានសមត្ថភាព បែរជាសព្វថ្ងៃទៅជាមានសមត្ថភាពខាងខ្ជិល
ច្រអូស និងមិនធ្វើអ្វីទាំងអស់វិញ។

ប្រទេសកម្ពុជា នៅតែជាប្រទេសដែលខ្ជិលជាងគេក្នុងពិភពលោក
អ្នកឃើញក្រុមហ៊ុនផលិតសំលៀកបំពាក់ដែលរាប់មិនអស់ ដូចជា NIKE រឺ Adidas រឺ អ្នកផលិតគ្រឿងអគ្គីសនី មាន Samsung និង Siement នៅក្នុងប្រទេស (វៀតណាម,
ម៉ាឡេស៊ី និងបណ្តាប្រទេសជាច្រើនទៀត) ប៉ុន្តែពួកគេគ្មានដែលគិតថា មកបើកក្រុមហ៊ុន
នៅក្នុង ប្រទេសកម្ពុជានោះឡើយ។ នេះជាបុព្វហេតុ ដែលធ្វើអោយតំលៃពលកម្មការងារ
របស់ ប្រជាជនកម្ពុជាមានតំលៃទាបជាងបណ្តាប្រទេសជិតខាង។ ហេតុអ្វីបានជា គេមិន
មកបើក ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ដើម្បីយកប្រាក់ខែចំណេញពីពលករនៅក្នុង
ប្រទេសកម្ពុជា? តើពួកគេបានដឹងអ្វី ដែលយើងមិនដឹង? ពិតណាស់ ពួកគេដឹង បើទោះ
បីជាដឹងថាថ្លៃពលកម្ម នៅក្នុងប្រទេសកម្ពុជាមិនថ្លៃក្តី ព្រោះតែប្រជាជននៅក្នុងប្រទេស
កម្ពុជា គឺជាមនុស្សដែលខ្ជិល ជាងគេនៅក្នុងពិភពលោក ហើយនៅចុងបញ្ចប់គេនឹងមិន
ទទួលបានអ្វីទាំងអស់។
មើលទៅប្រទេសដែលខ្ជិលជាងគេក្នុងពិភពលោក ដោយខ្លួនអ្នកអ្នកដែលចំណាយ
ពេលនៅក្នុងប្រទេសកម្ពុជា នឹងសំគាល់អោយឃើញថាដំណើរការ អ្វីៗនឹងមានសភាព
យឺតណាស់។ នៅពេលការសាងសង់ កំពុងតែដំណើរការនោះ អ្នកនឹងឃើញ មនុស្ស
អង្គុយនិយាយគ្នាលេង ជំនួសដោយសារធ្វើការងារដែលមិនទាន់ចប់។ នេះជាហេតុផល
មួយដែល ក្រុមហ៊ុនមួយចំនួនចង់ បើកហាងលក់ដូរ រឺសណ្ឋាគារពួកគេ ទាក់ទងជាមួយ
នឹងក្រុមហ៊ុនបរទេស មកសាងសង់សំរាប់ពួកគេ។ គេដឹងថាការទាក់ទង ជាមួយក្រុមហ៊ុន
នៅក្នុងប្រទេសកម្ពុជា ដើម្បីសាងសង់នោះមុខជំនួញរបស់ពួកគេ មិនថា ថ្ងៃណាបានបើក
ទ្វារទេ។

ក្មេងៗនៅកម្ពុជាមិនចូលសាលារៀន តើពួកគេរៀននៅផ្ទះ?
តាមពិត គឺពួកគេខ្ជិលរៀន និងធ្វើកិច្ចការផ្ទះ។ អ្នកលេងសើចជាមួយខ្ញុំទេដឹង? ក្មេងនៅ
ក្នុងប្រទេសកម្ពុជារៀននៅផ្ទះ។
ប្រទេសកម្ពុជា ជាប្រទេសដែលមានថ្លៃឈ្លួលពលកម្មថ្លៃជាងគេនៅលើពិភពលោកនៅ
ពេលដែលអ្នកមើលអោយបានជ្រៅ អ្នកនឹងអាចដឹងថាថ្លៃឈ្មួលពលកម្មនៅក្នុង ប្រទេស
កម្ពុជាគឺថ្លៃជាងគេនៅក្នុងពិភពលោក។ ជាមធ្យមប្រាក់ខែគឺ 90 ដុល្លាក្នុងមួយខែ។
ប៉ុន្តែពេលវេលាធ្វើការរបស់ពួកគេ គឺយ៉ាងច្រើន 2 ម៉ោងក្នុង 1 ខែតែប៉ុណ្ណោះ រីឯពេល
វេលាដែលនៅសល់គេទុកអោយទំនេរចោល បានន័យថា ប្រាក់បៀវត្សរបស់គេគឺ 1 ម៉ោង
45ដុល្លា។ ខ្ញុំសង្ឃឹមថាខ្ញុំនឹងទទួលបាន 1 ម៉ោង 45 ដុល្លាដែរ។

ការគាំទ្រដែលថា ប្រជាជនកម្ពុជាគឺជាអ្នកដែលខ្ជិលច្រអូស វាគ្រប់គ្រាន់ ដែលពិភពលោក
ទទួលស្គាល់ថាប្រទេសកម្ពុជា ជាប្រទេសដែលខ្ជិល ជាងគេនៅក្នុងពិភពលោក។ រាល់លុយ
ដែល ឧបត្តម្ភជាមួយនឹងទំនិញមួយចំនួនទៀត គឺមិនអាចធ្វើអោយប្រជាជនកម្ពុជាឈប់ខ្ជិល
បានឡើយ។ យើងចង់រស់នៅក្នុងជីវភាព មួយដែលមិនខ្វល់ពីការងារ ព្រោះការធ្វើការងារ
វានឿយ ហត់ គួរអោយធុញទ្រាន់ យើងមិនចង់ធ្វើវាឡើយ ទុកអោយអ្នកដែលចង់លំបាក
ទៅធ្វើវាទៅ គំនិតប្រជាជនកម្ពុជា។

ការដែលអង្គុយរង់ចាំម៉ូយមកជិះ ចាត់ទុកថាទុកពេលវេលាឥតប្រយោជន៍! 1 ខែ ធ្វើការ
2 ម៉ោង? អ្នកដែលសរសេរជួយបកស្រាយមកបើឃើញអត្ថបទនេះ។ ក្នុងនាមជាកូនខ្មែរ
តើអ្នកអានអារម្មណ៍យ៉ាងណានៅពេលដែលបានអានអត្ថបទនេះ?

លីងជាភាសារ English
http://www.travelingmark.com/cambodi…-in-the-world/
សរសេរដោយនិសិ្សតនៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ៖ ដូរ៉ា

One comment on “គួរយល់ដឹង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s