គោលការណ៍នៃជីវិត

ជីវិតមនុស្សយើងកើតមកលើផែនដីនេះ មិនថាកើតក្នុងត្រកូលអ្នកមានឬអ្នកក្រនោះទេ អ្នកសុទ្ធតែមានភ័ព្វវាសនាល្អណាស់ទៅហើយ សូមកុំរវល់តែគិតតូចចិត្តតូចថ្លើមជាមួយអ្នកដទៃធ្វើអ្វី ចូរអ្នកគិតគួររកមាគា៌ជីវិតបែបណាដែលអ្នកស្រមៃចង់បាននោះ។ នៅពេលអ្នករកឃើញហើយ អ្នកត្រូវចាប់ផ្តើមភ្លាមក្នុងការគូសវាសផែនទី និងកំណត់ផ្លូវដែលអ្នកត្រូវដើរទៅរកអ្វីដែលអ្នកចង់បាននោះ។ ក្នុងការធ្វើដំណើរទៅរកគោលដៅរបស់អ្នកនោះ អ្នកប្រាកដណាស់ថា អ្នកត្រូវការតស៊ូពុះពារជំនះរាល់ការលំបាកនានា អត់ធ្មត់នឹងបញ្ហាដែលកើតឡើងបន្តបន្ទាប់ ចេះបង្កើតឱកាស និងចាប់យកឱកាសឱ្យទាន់ពេលវេលា។ លើសពីនេះទៅទៀតមាន ៣ចំណុចដែលអ្នកត្រូវតែធ្វើ ដើម្បីឱ្យអ្នកសម្រេចគោលដៅរបស់អ្នកបាន។

១. គិតថាខ្លួនឯងអាចធ្វើបាន

មនុស្សជាច្រើនតែងតែស្រមៃចង់បាននេះ ចង់បាននោះ តែមិនសូវហ៊ានធ្វើអ្វីដែលខ្លួនឯងស្រមៃចង់បាននោះទេ ព្រោះអ្នកខ្លាចបរាជ័យ ខ្លាចខ្មាស់គេ រាល់ពេលគិតពីវាគឺតែងតែគិតពីផលអវិជ្ជមានមុនជានិច្ច ដែលជាហេតុធ្វើឱ្យអ្នកនឹងបាតបង់ឱកាស ក្នុងការសម្រចបានគោលដៅរបស់អ្នក។ ដូច្នេះ អ្នកគួរតែគិតវិជ្ជមានជាមុនថា”អ្នកអាចធ្វើបាន វាគ្មានអ្វីដែលលំបាក វាគ្មានអ្វីដែលមិនអាចដោះស្រាយបាននោះទេ”។

២. កុំខ្វល់ពីពាក្យសម្ដីរបស់អ្នកដទៃច្រើនពេក

រាល់ដែលអ្នកសម្រចចិត្តធ្វើអ្វីមួយ ដែលអ្នកគិតថាត្រូវហើយ ចូរដើរតាមផ្លូវដែលអ្នកបានគួសហើយនោះ ទោះបីមានអ្នកដទៃពេបជ្រាយអ្នកប៉ុណ្ណា អូសទាញអ្នកឱ្យអ្នកបោះបង់ប៉ុណ្ណាក៏ដោយ។ តែអ្នកក៏គួរយកមតិយោបល់របស់គេនោះមកវិភាគពិចារណា ដើម្បីកែលម្អផ្លួវរបស់អ្នកឱ្យកាន់តែល្អ និងកាន់តែរលូតទៅមុខជានិច្ច រហូតសម្រេចគោលបំណងរបស់អ្នក។

៣. កុំទាន់អាលសុំជំនួយ

រាល់ពេលអ្នកធ្វើដំណើរទៅ អ្នកតែងតែជួបនូវបញ្ហាតូចធំជាមិនខាន មានបញ្ហាខ្លះអ្នកអាចដោះស្រាយបានដោយខ្លួនឯង និងមានខ្លះទៀតអ្នកមិនអាចដោះស្រាយបានដោយខ្លួនឯងបានទេ អ្នកត្រូវការជំនួយពីអ្នកដទៃជាចាំបាច់។ តែរាល់ពេលជួបបញ្ហា សូមអ្នកព្យាយាមដោះស្រាយបញ្ហានោះដោយខ្លួនអ្នកផ្ទាល់ឱ្យអស់ពីសមត្ថភាពរបស់ខ្លួនអ្នកសិន  មុនពេលដែលអ្នកសុំជំនួយពីអ្នកដទៃ។

វិចិត្រសាល

កម្ម​វិធី​ទូរស័ព្ទ​ចំនួន ១០ ប្រភេទ​ដែល​អ្នក​មិន​គួរ​តំឡើង​ប្រើ​ និ​ង​បើ​មាន​​សូម​លុប​ចោល​ភ្លាម!

ការ​ថែ​រក្សា​ស្មាត​ហ្វូន​របស់​អ្នក​ឲ្យ​ប … បន្ត​ការ​អាន

វិចិត្រសាល

ញាក់​សាច់! រក​ឃើញ​មេរោគ​ថ្មី​បង្កប់​ខ្លួន​ក្នុង​កម្មវិធី​ទូរសព្ទ​មួយ​ចំនួន​

យោង​របាយការណ៍​ថ្មី​មួយ​ពី​ក្រុមហ៊ុន​​ការ … បន្ត​ការ​អាន

វិចិត្រសាល

ក្រសួងសុខាភិបាល​​​កម្ពុជា អំពាវនាវ​​​ឲ្យប្រជាពលរដ្ឋ ប្រយ័ត្ន​​​ចំពោះជំងឺភ្នែក​​​ក្រហម

រដ្ឋមន្ត្រីក្រសួង សុខាភិបាលកម្ពុជា លោក ម … បន្ត​ការ​អាន